ចាប់រថយន្តដឹកឈេីមួយគ្រឿង និងបន្តចាប់ជាច្រេីនទៀតដែលឈ្មួញកំពុងល្មេីសច្បាប់

btshotnews
ព្រះវិហារ៖ មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារបានដឹកនាំមន្ត្រីឧទ្យានុរក្សជាច្រើននាក់ ចុះបង្ក្រាបរថយន្តសាំងយ៉ុង១គ្រឿង ផ្ទុកឈើជ្រុងរាប់សិបកំណាត់ គ្រាកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ នៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ។

ការចាប់រថយន្តដឹកឈើនេះ បានធ្វើឡើងនៅ ត្រង់ផ្លូវបំបែកភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ភូមិអណ្តូងតាម៉ែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំកាលពីយប់ ថ្ងៃទី០៤ខែសីហាឆ្នាំ២០២១ ។

លោក មាស ញឹម បានដឹងថា ការចុះបង្ក្រាបសកម្មភាពរថយន្តដឹកឈើនោះ បន្ទាប់ពីមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ និង ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ នោះមក ហើយកម្លាំងបរិស្ថានខេត្ត បានចុះទៅកាន់ភូមិតាសែង ឃុំរណសិរ្ស ក៏បានប្រទះឃើញ និងប្រដេញស្ទាក់ចាប់រថយន្ត ១គ្រឿង ដែលដឹកជញ្ជូនឈើចេញពីភូមិតាសែង។

ពេលដេញមកដល់ចំណុចផ្លូវបំបែក ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក៏បានប្រទះឃើញ រថយន្តសាំងយ៉ុង ១គ្រឿងផ្សេងទៀត ផ្ទុកឈើពេញប្រៀប ដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបានឃាត់រថយន្តនេះទុក នៅក្នុងវេលាយប់ជ្រៅនោះ។

ទោះជាយ៉ាងនេះក្តី កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត បានត្រៀមកម្លាំងជាស្រេច ដោយសហការជាមួយមន្ត្រីកងកម្លាំងក្នុងខេត្ត និងរកវិធីចាប់រថយន្តដឹកឈើក្រុមនេះឱ្យខាងតែបាន ដោយមិនកំណត់ពេលវេលា និងទីកន្លែងបង្ក្រាបនោះឡើយ៕