ឈ្មួញដ៏មានឥទ្ធិពលម្នាក់ កំពុងគៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃកាប់បំផ្លាញប្រភេទឈេីស្រស់ ក្នុងដែនព្រៃឡង់ ភូមិសាស្រ្តខេត្តកំពង់ធំ

btshotnews
កំពង់ធំ៖ ឈ្មួញដ៏មានឥទ្ធិពលម្នាក់ កំពុងតែសម្រុកដឹកប្រភេទឈើស្រស់(អុសព្រៃ) ដែលបានមកពីការគៀងគរប្រជាពលរដ្ឋរស់នៅតំបន់នោះ ចូលទៅកាប់ឈើយ៉ាងគគ្រឹកគគ្រេង ក្នុងដែនព្រៃឡង់ ស្ថិតក្នុងចំណុចអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ រងចាំដឹកបន្តដោយរថយន្តខ្នាតយក្សជាច្រើនគ្រឿងដើម្បីលក់បន្តនៅតាម បណ្តាខេត្ត/ស្រុកនានា។

ប្រភពនៅទីនោះ បង្ហើបឲ្យដឹងថា មេឈ្មួញខាងលើមាន ឈ្មោះ រ៉េត គឺជាឈ្មួញដែលមានឥទ្ធិពលម្នាក់ ហើយតែងតែដឹកជញ្ជូន ផលអនុផលព្រៃឈើយ៉ាងសកម្ម ក្នុងនោះដោយមានរថយន្តខ្នាតយក្យប្រភេទ “វ៉េអង” ៥ ទៅ៦គ្រឿង ដឹកជារៀងរាល់ថ្ងៃ ចេញពីចំណុចវត្តអូរក្រពើ និង ចំណុចក្រោយស្ពានអន្លង់ថ្ម ឃុំបឹងល្វា ប៉ុន្តែមិនឃើញមានសមត្ថកិច្ចជំនាញបង្ក្រាបទប់ស្កាត់ម្តងណាឡើយ ជាហេតុធ្វើឲ្យមានមតិមហាជននិយាយថាជាការបើកភ្លើងខៀវ ពីមន្ត្រីជំនាញក្នុងមូលដ្ឋាន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះអ្នកសារព័ត៌មានជាច្រើនអង្គភាពបានទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញជន១ក្រុម កំពុងធ្វើសកម្មភាព លើកអុសព្រៃដាក់លើរថយន្តខ្នាតយក្ស ដែលអុសស្រស់ទាំង នោះមានគេ ជញ្ជូនតាមគោយន្ត មកគរទុកជាស្រេច។ បុរសម្នាក់នៅក្នុងចំណោមច្រើននាក់និយាយថាពួកគាត់ ជាកម្មករស៊ីឈ្នួល ថៅកែឈ្មោះរ៉េត ហើយបន្តអះអាងថា ការរកធ្វើ(ឈើ)នេះ លោកថៅកែប្រាប់ថា មានច្បាប់ប៉េសេត្រឹមត្រូវ ដូច្នេះហើយ មិនព្រួយបារម្ភអំពីការបង្រ្កាបរបស់សមត្ថកិច្ចឡើយ។

ជាមួយគ្នានេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថា ពាក់ព័ន្ធករណីការដឹកជញ្ជូនឈើខាងលើ គឺមានច្បាប”ប៉េសេ” ប៉ុន្តែរឿងលើស ឬខ្វះប៉េសេនោះ ទាល់តែមូលដ្ឋានទើបដឹង។

ទាំងនេះគឺ ជាការឲ្យដឹងពីប្រភពនៅទីនោះ និង មន្ត្រីជំនាញតែប៉ុណ្ណោះ ដោយឡែកពាក់ព័ន្ធមហាជនលើកឡើងថា ប្រសិនជាច្បាប់អនុញ្ញាតិចេញ ប៉េសេឲ្យមានការប្រមូល និង ដឹកជញ្ជូនផលអនុផលព្រៃឈើ ក្បែរតំបន់ព្រៃអង់តែនបែបនេះ តទៅដែនព្រៃអង់តែន និង ក្លាយជាវាលអង់តែន នាពេលខាងមុខជាក់ជាមិនខាន៕