មន្ត្រីរាជការក្នុងដែនដីរដ្ឋបាលនៃខេត្តកំពតត្រូវតែមានទាំងធនធានមនុស្ស និងធនធានជាតិ btshotnews

btshotnews
ខេត្តកំពត៖ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងទៅកាន់មន្រ្តីរាជការជុំវិញខេត្តនិងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយដល់មន្រ្តីរាជការកងកំលាំងទាំងបីនាឱកាសមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតចូលមកដល់នៅថ្ងៃខាងមុខនេះដែល      ពិធីនេះបានធ្វើឡើងនៅសាលសន្និសិទ្ឋបូកគោកាលពីព្រឹកថ្ងៃទី៩ខែមេសាឆ្នំ២០២៤ ។

ឯកឧត្តមអភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវចេះសហការគ្នា ស្រឡាញ់គោរពគ្នា និងរក្សាឱ្យបាននូវក្រមសីលធម៌ល្អក្នុងសង្គមការងារ និងសង្គមគ្រួសារ ពោលមន្ត្រីរាជការត្រូវធ្វើជាគំរូល្អដល់ពលរដ្ឋ ហើយមន្ត្រីម្នាក់ៗត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិផងដែរ។

ពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្ត ប្រមាណជាង ៣០០នាក់ នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍បន្តថា: ដើម្បីបង្ហាញអំពីការគិតគូរដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកតែងតែមានរបស់កំដរដៃជូនដល់មន្ត្រីរាជការ ដើម្បីយកទៅជូនក្រុមគ្រួសារ ធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ហើយការសំណេះសំណាលលើកនេះ គឺជាលើកទី៦ហើយ ឯកឧត្តមសង្ឃឹមថាវប្បធម៌មួយនេះ នឹងដុះនៅក្នុងផ្នត់គំនិតរបស់មន្ត្រីរាជការយើង នៅពេលដែលខ្លួនក្លាយទៅជាអ្នកដឹកនាំ ហើយត្រូវបន្តវប្បធម៌មួយនេះតទៅទៀត។

 ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីទាំងអស់សូមឱ្យបន្តធ្វើជាមន្ត្រីរបស់ប្រជាជន បម្រើប្រជាជន បម្រើប្រទេសជាតិដោយស្មោះត្រង់ ត្រូវធ្វើខ្លួនជាគំរូល្អដល់ប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ហើយមន្ត្រីត្រូវមានធនធានមនុស្ស និងធនធានជាតិ ។

នារសៀលថ្ងៃដដែលនោះដែរ  រដ្ឋបាលខេត្តក៏បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនមន្ត្រីរាជការ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកម្មវិធីទាំងពីរមានការចូលរួមពីឯកឧត្ដម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មន្ត្រីរាជការចំណុះសាលាខេត្តទាំងអស់ និងមានការសម្តែងរបាំត្រុដិដើម្បីដេញឧបទ្រពចង្រៃចេញ និងទទួលពរជ័យសម្រាប់សាលាខេត្តកំពតផងដែរ៕