ជ្រុង១នៃគំនិត/យោបល់គួរពិចារណា របស់ពលរដ្ឋម្នាក់ដែលរស់នៅខេត្តប៉ៃលិនតាំងពីសមាហរណកម្មជាមួយរាជរដ្ឋាភិបាល.. btshotnews

btshotnews
ខេត្តប៉ៃ លិន ÷លោកបានសរសេររៀបរាប់ថា ខ្ញុំបាទ ណុប សាលុច្ស ជាប្រជាពលរដ្ឋរស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន សូមបញ្ចេញមតិ/យោបល់ផ្ទាល់ខ្លួនខ្លះៗអំពីការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំនៅខេត្តប៉ៃ លិន ដូចតទៅ៖បន្ទាប់ពីការធ្វើសមាហរណកម្មតំបន់ប៉ៃលិន  ដែលដឹកនាំដោយ លោក តា អៀង សារី  និង ឯ/ឧ អ៊ី ឈាន មេបញ្ជាការកងទ័ពកងពលលេខ៤១៥ តំបន់ប៉ៃលិនជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦មកមានការបមាត់ថ្មីមួយពីមួយថ្ងៃទៅមួយថ្ងៃដែលនឹកស្មានមិនដល់រហូតដល់មានការ   បញ្ចប់សង្រ្គាមទាំងស្រុងនៅទូទាំងប្រទេសកម្ពុជាយើងនៅខែមិថុនា ឆ្នាំ១៩៩៨។                                   សូមជម្រាបជូនពុក ម៉ែ បង ប្អូន ជនរួមជាតិ និងមិត្តភក្តិ ជិតឆ្ងាយ ជាទីគោរព ស្រឡាញ់រាប់អាន! ខ្ញុំមានគំនិតមួយ សុំឱ្យពុក ម៉ែ បង ប្អូន ជនរួមជាតិ  និងមិត្តភក្តិ គិត/វិភាគជាមួយខ្ញុំអំពីការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំទាំង៤ជំនាន់នៅខេត្តប៉ៃលិន  យើងមានគុណបំណាច់អ្វីខ្លះដល់ជាតិ និងប្រជាពលរដ្ឋ                          I-ឆ្នាំ១៩៩៦  ឯ/ឧ អ៊ី ឈាន  ដឹកនាំបង ប្អូន ប្រជាជន និង កងទ័ព នៃ កងពលលេខ៤១៥  ព្រម
ទាំងកងទ័ពតំបន់ខ្មែរក្រហមផ្សេងៗដូចជាតំបន់ម៉ាឡៃ ដឹកនាំដោយ ឯ/ឧ  សុខ ភាព  តំបន់សំឡូត  អៀង ផាន និងតំបន់ផ្សេងៗមានលោកកែវ ពុង កែ ពក តាចែ តាប៉ែត និងតាម៉ុក…។ល&ល។
មានមេទ័ពជាច្រើនទៀតដែលខ្ញុំរៀបរាប់មិនអស់ !  បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា(ភាពមិនចាញ់មិនឈ្នះ) ដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន កាលនោះជានាយករដ្ឋមន្រ្តីដ៍ឆ្នើមនៃកម្ពុជាយើង។                                  -១៩៩៧ ឯ/ឧ អ៊ី ឈាន  ជាអភិបាលក្រុងប៉ៃលិន បានដឹកនាំបង ប្អូន ប្រជាជន  និង កងទ័ព ក្នុងន័យសម្របខ្លួនរួមរស់ជាមួយប្រជាពលរដ្ឋខ្មែរដទៃទៀត  និង ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង មានសមហរណកម្មមន្រ្តីរាជការស៊ីវិល  កងកម្លាំងគ្រប់ប្រភេទ   ដើម្បីរៀបចំរចនាសម្ព័ន្ធ នៅតាម ស្ថាប័ន/អង្គភាព/មន្ទីរ ទៅតាមជំនាញ/បច្ចេកទេសនីមួយៗដោយមានការសណ្តោសប្រណៃ អាណិតអាសូរ យោគ
យល់ពីសម្តេច តេជោ!បានគិតថា៖ខ្មែរតែមួយ និយាយភាសាខ្មែរ សរសេរអក្សរខ្មែរ  សើចខ្មែរ/ញញមខ្មែរ/
យំក៍ខ្មែរ សម្តេច តេជោ ហ៊ុន សែន  បានផ្តល់ការអនុគ្រាះគ្រប់យ៉ាងដល់តំបន់ប៉ៃលិន ដើម្បីតែម្យ៉ាងគត់គឺមានសន្តិភាព ខ្មែរតែមួយ រស់នៅក្នុងតំបូលផ្ទះតែមួយ/ជួបជុំគ្រួសារខ្មែរតែមួយ។ 
កាលណាយើងមានសុខសន្តិភាពហើយ យើងមានអ្វីៗទាំងអស់ដូចជា៖
១/ជួបជុំពុក ម៉ែ បង ប្អូនប្តី ប្រពន្ឋ ដែលបានបែកបាក់គ្នាយូរមកហើយដោយសង្គ្រាមគ្នាឯង
២/សង្គមមានច្បាប់/ទម្លាប់ត្រឹមត្រូវ
៣/មានកម្មសិទ្ឋិផ្ទាល់ខ្លួន (ដី ផ្ទះសំបែង របស់របរប្រើប្រាស់ផ្សេងៗ និង ផ្លូវ ទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យ វត្ត អារាម ទីសក្ការះសាសនាផ្សេងៗ)សិទិ្ឋ និងជំនឿ…។                                   -ឆ្នាំ១៩៩៨  ឯ/ឧ អ៊ី ឈាន ជាអភិបាលខេត្តប៉ៃលិន ប្រជាជនខេត្តប៉ៃលិន បានចូលរួមបោះឆ្នោតសកលជាលើកតំបូង។
-បន្ទាប់ពីបោះឆ្នោតរួច  ឆ្នាំ១៩៩៨  ប្រជាពលរដ្ឋខេត្តប៉ៃលិន ទាំងអស់ទទួលបានដុំពេជ្រដ៍ធំមួយគ្រាប់ដែលមិនអាចកាត់ថ្លៃបានពី សម្តេច តេជា ហ៊ុន សែន  គឺ៖ សន្តិភាព ច្បាប់ សិទ្ឋិ សេរីភាពមាន
អ្វីៗគ្រប់យ៉ាង ស្មើមុខស្មើមាត់ និង មានមុខមាត់ទាំងជាតិ  និង អន្តរជាតិ  ទទួលស្គាល់ប្រជាពលរដ្ឋ  ខេត្តប៉ៃលិន។
-ឆ្នាំ១៩៩៨-២០១៤  ឯ/ឧ អ៊ី  ឈាន បានដឹកនាំរដ្ឋបាលខេត្ត និង រៀបចំផែនការអភិវឌ្ឍន៍ជាបន្តបន្ទាប់ រៀបចំនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប្រពៃណី សាសនា ហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង(ផ្លូវ ភ្លើង ទឹក) លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងមន្ទីរ អង្គភាព ស្ថាប័ន ជូនបង ប្អូន មន្រ្តីរាជការលំដាប់ថ្នាក់មានប្រាក់ខែ (ប្រាក់បៀវត្សន៍)ប្រចាំខែ  និង មន្រ្តីរាជការចូលនិវត្តន៍ក៍មានប្រាក់ចូលនិវត្តន៍(ប្រាក់សោធននិវត្តន៍)ស្ទើរគ្រប់គ្នាសម្រាប់បង ប្អូនអតីតខ្មែរក្រហម ហើយមានទាំងបង ប្អូនមកពីបណ្តាខេត្តផ្សេងៗមករស់់នៅខេត្តប៉ៃលិនកាលនោះក៍មានសំណាងបញ្ចូលបានក្របខ័ណ្ឌរដ្ឋការមួយចំនួនដែរ។
-សមិទ្ឋិផលធំៗក្នុងរបបគ្រប់គ្រងឯ/ឧ អ៊ី  ឈាន ដែលមិនអាចបំភ្លេចបានមានដូចជា៖
១/នាំឱ្យមានសន្តិភាពពេញផ្ទៃប្រទេស ដោយនយាបាយឈ្នះៗរបស់ សម្តេច តេជោ ហ៊ុន  សែន
២/សមាហរណកម្មក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្របខ័ណ្ឌនគរបាល និងយោធា៕