ក្រុមរថយន្តកង់១០ដឹកអាចម៍ដីលើសទម្ងន់មិនគ្របនិងមិនព្រមស្រោចទឹកធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ

btshotnews
ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៥បានធ្វើការរិះគន់ដល់ក្រុមរថយន្តកង់១០ដឹកអាចម៍ដីធ្វើអាជីវកម្មរកផលប្រយោជន៍ខ្លួនឯងសោះតែមិនគិតដល់សុខភាពពួកគាត់។

ក្រុមប្រជាពលរដ្ឋបានសម្តែងការមិនសប្បាយចិត្តនាព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤នេះគ្រាដែលមានក្រុមរថយន្តកង់១០បានដឹកអាចម៍ចេញពីចំណុចបឹងរូងទូកស្ថិតក្នុងភូមិទួលអំពិល  ឃុំពញាព ស្រុកពញាឮ ខេត្តកណ្ដាល។មិនបានគ្របឲ្យត្រឹមត្រូវនោះទេណាមួយផ្លូវវិញគ៏មិនបានស្រោចទឹកដែរពេលពួកគេដឹកអាចម៍ដីចេញមកម្តងៗជ្រុះពេញផ្លូវពីរថយន្តហើយនៅពេលភ្លៀងធ្វើឲ្យប្រជាពលរដ្ឋដែលជិះម៉ូតរអិលដួលហើយការដឹកជញ្ជូនអាចម៍ដីលើសទម្ងន់នោះធ្វើឲ្យខូចផ្លូវនិងធ្វើឲ្យប្រេះបែកផ្លូវ ដីហុយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលនៅតាមផ្លូវជាតិលេខ៥ យកអាចម៍ដីចាក់នៅទីតាំងមួយកន្លែងស្ថិតក្នុងភូមិទួលអំពិលស្រុកពញ្ញាព   ខេត្តកណ្ដាល បែរជាអភិបាលស្រុកមើលមិនឃើញធ្វើមិនដឹងមិនលឺ។

ពួកគាត់បានបន្តថាជាចុងក្រោយពួកគាត់សូមសំណូមពរទៅមន្ទីរជំនាញព្រមទាំងអាជ្ញាធរមូលដ្ឋានជួយណែនាំក្រុមរថយន្តកង់១០ពីព្រោះប្រេះផ្លូវខាងលើនៅពេលដឹកអាចម៍ដីចេញចូលសូមមេត្តាគ្របឲ្យបានត្រឹមត្រូវផងការពារធ្លាក់អាចម៍ពីរថយន្តប៉ះពាល់ដល់អ្នកធ្វើដំណើជិតឬឈរតាមផ្លូវជាយកថាហេតុ។

ក្រោមការលើកឡើងរបស់បងប្អូនប្រជាពលដ្ឋនិងសំណូមពរទៅមន្ទីរសារធារណការនឹងដឹកជញ្ជូញខេត្តកណ្ដាលក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកណ្ដាលបានព្យាយាមទូរស័ព្ទជាច្រើនដងតែមិនចូល។

សូមលោកថន សុវណ្ណា  អភិបាលស្រុក ពញាឮ នឹងអាជ្ញាធរចុះទៅពិនិត្យមើលព្រមទាំងឲ្យណែនាំក្រុមរថយន្តកង់១០ទាំងនោះធ្វើការដឹកជញ្ជូនយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ៕