ព្រះរាជពិធីដង្ហែរទៀនព្រះវស្សា និងព្រះរាជទ្រព្យ វេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ក្រុងប៉ៃ លិន
btshotnews
ខេត្តប៉ៃ លិន៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្គល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រាស់ព្រះរាជទាន ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៍ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីដង្ហែរទៀនវស្សាព្រះរាជទ្រព្យ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នៅក្នុងព្រះរាជពិធីដង្ហែរទៀនវស្សាព្រះរាជទ្រព្យ ដ៍ឧត្តុងឧត្តមនេះ ក៍មានការយាងចូលរួមពីសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ,ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងព្រះបរមរាជវាំង ចូលរួមយ៉ាងច្រើនកុះករ។
ព្រះរាជពិធីដង្ហែរទៀនវស្សាព្រះរាជទ្រព្យ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្គល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតាមលំអានប្រពៃណីព្រះពុទ្ធសាសនា ដោយធ្វើការដង្ហែរទៅតាមបណ្តាវត្តនានៗនៅក្នុងព្រះរាជណាចក្រកម្ពុជា ជាក់ស្តែងសម្រាប់ខេត្តប៉ៃលិន គឺព្រះករុណាជាអង្គម្ចាស់ជីវិតតម្គល់លើត្បូង ធ្វើការដង្ហែរមកវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៍ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីដង្ហែរទៀនវស្សាព្រះរាជទ្រព្យ បានថ្វាយនូវគ្រឿងសក្ការៈបូជា ព្រះពុទ្ធបដិមា សុំសេចក្តីសុខ សេចក្តីចំរើន សិរីសួស្តីកើតមានគ្រប់ៗគ្នា ។ រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ក៍បានប្រគេននូវទៀនវស្សា និងព្រះរាជទ្រព្យ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើសផងដែរ។
ជាមួយគ្នាសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីក៍បាននាំយកព្រអរាជអំណោយចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមដិក្សាអូប្រើសជាង៣០០នាក់ផងដែរ៕