រដ្ឋបាលខេត្តប៉ៃ លិនប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅស្រុកសាលាក្រៅ
btshotnews
ខេត្តប៉ៃ លិន÷នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៤នេះ ឯកឧត្តមហ៊ុកសុផលអភិបាលរងខេត្តតំណាងដ៍ខ្ពស់ខ្ពស់លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃ លិនលោកប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តលោក លោកស្រីប្រធានមន្ទីរ ឬតំណាងឱ្យមន្ទីរនានាជុំវិញខេត្តនិងប្រជាពលរដ្ឋជាង១០០នាក់ចូលរួមផងដែរ។
ឯកឧត្តមហ៊ុកសុផល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា គោលបំណងនៃរដ្ឋបាលដីធ្លីដែលជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសរហូតទទួលបានសុខសន្តិភាពពេលលេញ ហើយបានបន្តរដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចំម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអណត្តិទី៧នេះ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ពាក់ព័ន្ធនិងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើអចលនវត្ថុទាំងរដ្ឋ និងឯកជនឲ្យបានច្បាស់លាស់
ធ្វើការ ផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទ សំដៅពង្រឹងសុវត្ថិភាព
នៃការកាន់កាប់ដីធ្លី ធានាបាននូវទំនុកចិត្ត និងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាព
វិមជ្ឈការ និងវិសហមជ្ឈការ និងសមភាពយេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លី
និងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័ស
និងងាយទទួលយកបាន។
ជាមួយនឹងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចុះ
បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ
ដីធ្លី (ប្លង់រឹង) ដូចនេះក្នុងនាមរដ្ឋបាល ខេត្តផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែស្វាត់ស្វែងជួយសម្របសម្រួលជួយបំពេញឯកសារនិងពន្យល់រាល់ចំណុចខ្វះខាត់របស់បងប្អូនប្រជាពលរដ្ឋអោយទាន់ពេលវេលាជានេះទៅទៀតមន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយ ត្រូវយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងពិនិត្យឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធនានាដើម្បីឲ្យប្រជាពលរដ្ឋម្ចាស់ដីមានភាពកក់ក្តៅនិងមានទំនុកចិត្ត ដោយឈរលើគោលការណ៍ច្បាប់ ជាធរមាន។
បន្ថែមពីនេះ ខ្ញុំក៏សូមធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នក
កាន់កាប់ដីនេះ នៅក្នុងភូមិវាល ភូមិទួល ភូមិលាវ និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទាំងអស់ ត្រូវត្រៀមរៀបចំនូវរាល់ឯកសារពាក់ព័ន្ធទុកមុនជាស្រេច ដើម្បីបង្កភាព ងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដីធ្លី ពិនិត្យ និងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូន
ឱ្យរលូន និងមានប្រសិទ្ធិភាពខ្ពស់។
លោកសែមសុខន ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុម១បានអោយដឹងថា ថ្ងៃនេះប្រកាសបិទផ្សាយចំនួន៤ភូមិស្ថិតនៅភូមិសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនមានក្បាលដីសរុបចំនួន១៦៣០ក្បាលដីគឺមានទី១-ភូមិវាល មានប្រជាជនចំនួន២៩៥គ្រួសារ ចំនួនក្បាលដីដែលចុះបញ្ជីមាន៤៦៧ក្បាលដីហើយក្បាលដីដែលម្ចាស់មិនមកបំពេញទិន្នន័យមានចំនួ២៩ក្បាលដី។
ទី២ភូមិទួល មានប្រជាជនចំនួន២០៤គ្រួសារ ចំនួនក្បាលដីចុះបញ្ជី ៣០៩ក្បាលដី មិនបានមកបំពេញទិន្នន័យចំនួន១០ក្បាលដី។
ទី៣-ភូមិលាវ មានប្រជាជនរស់នៅ១៧០គ្រួសារ មានក្បាលដីចំនួន៤១៥ក្បាលដី មិនបានមកបំពេញទិន្នន័យុំានចំនួន១៩ក្បាលដី។
និងទី៤-ភូមិអូរឫស្សីក្រោម មានប្រជាជនចំនួន២៤០គ្រួសារ មានក្បាលដីចំនួន៤៣៩ក្បាលដី ហើយក្បាលដីដែលម្ចាស់មិនមកបំពេញទិន្នន័យមានចំនួន២៤ក្បាលដី៕