លោកជំទាវបណ្ឌិតបាន ស្រីមុំជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់
btshotnews
ខេត្តប៉ៃ លិន៖យោងតាមហ្វេស
បុកលោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃ លិនកាលពីយប់រំលងអធ្រាតចូលថ្ងៃទី១៩តុលា២០២៤នេះ
បានអោយដឹងថាជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជនលិចច្រកព្រំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់ ឈានចូលថ្ងៃទី១៩/១០/២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារះប្រើប្រាស់ស្បោងអាហារ នៅព្រឹកស្អែក ។
តាមរយះការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំទាវក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ ។
ជាមួយគ្នានោះលោកជំទាវក៍បានសូមជូនដំណឹងដល់បងប្អូនជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹកសូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកស្អែកម៉ោង ៨ (បញ្ចាក់ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង ) នៅបាត់ម៉ូតូ មួយចំនួន និង ម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត ។
សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារកងកំលាំងប្រចាំការនៅជាមួយបងប្អូន២៤ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ ។
-ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយះពេល៥ម៉ោងនៅរសៀលថ្ងៃទី ១៨/១០/២៤នេះ ។
លោកជំទាវសូមអរគុណកងកំលាំងគណបញ្ចាការឯកភាពទាំងបី កំលាំងយុវជន កំលាំងមូលដ្ធាន ទាំងអស់បានចូលរួមយ៉ាងសកម្មដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ។
– សូមអរគុណក្រុមការងារច្រកទ្វារភាគីថៃ បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែនដើម្បីជួយអោយអ្នកធ្វើដំណើរ និង រថយន្តដឹកទំនីញឆ្លងគ្មានកំណត់ពេលវេលាដើម្បីជៀសវាងការខកស្ទះចរាចរណ៍ ៕