ឯកឧត្តម អុី ឈាននិងលោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ប្រារព្វប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងស្ទឹងប៉ៃ លិន

btshotnews
ខេត្តប៉ៃ លិន÷ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃ លិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន នាល្ងាចថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២៩២៤នេះបានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃ លិន ខេត្តប៉ៃ លិន។
សូមបញ្ជាក់ថារយះពេល០២ថ្ងៃនៃពិធីនេះបុណ្យនេះប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាមកលេងកម្សាន្តយ៉ាងសប្បាយរីករាយក្រៃលេងព្រោះកន្លងមកមិនធ្លាប់មានពិធីនេះនៅទឹកដីខេត្តប៉ៃលិនទេឆ្នាំនេះជាលើកទី១ហើយ។
ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើគ្មានបញ្ហាអ្វីកើតឡើងឡើយ។
ប្រជាពលរដ្ឋម្នាក់ៗសុំសូមណូមពរអោយថ្នាក់ដឹកនាំខេត្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ៕